Kem Ley’s Death: A Wake Up Call for Democratic Reforms

Kem_Ley_procession_Cambodia
Kem Ley’s procession (photo courtesy of The Cambodia Daily)

By Vong Socheata

To my leaders and fellow citizens: I feel humbled and proud to be one of over a million citizens to have attended Mr. Kem Ley’s historic funeral procession on 24 July 2016 (Photo: The Cambodia Daily). His death is a wakeup call for democratic reforms. The overwhelming support was not for the courageous man alone but it was a collective voice of people’s discontent with the country’s current leadership. During the 12-hour parade, I didn’t hear any political message favoring Number 4, Number 7 or any other numbers. I didn’t hear any message calling for regime change. All I heard were inspiring messages that Kem Ley left for people to stand up for social justice and unity and to “Wipe Your Tears and Continue Your Journey!” The entire event served to silently mourn the loss of a powerful voice. Kem Ley was more than just a courageous voice. His was the voice of the people.

To all the leaders: Please, both sides, stop the culture of blame and taunt. Please stop expressing your words that create anger and hatred that can result in polarization. You blame and point fingers at each other, yet you rarely blame yourselves. Whatever happens in this country is the shared responsibility of leaders and citizens. You, the leaders, are not the victims of your own decisions. Your decisions affect the people to whom you are accountable under the constitution which you often quote in your rhetoric. You should not make too many promises if you know that you cannot deliver them. That can jeopardize your image and credibility among people. Make only promises that you can deliver and your success will prove your ability to deliver on your commitments. You blame or accuse other individuals, groups, parties or foreign countries for inciting revolt against you. But you fail to acknowledge your shortcomings or improve your accountability among people whose support you seek. If your own citizens listen to others more than they listen to you, it is time for you to pause and reflect on what you have done and you need to showcase your ability to restore their trust. You blame people for wanting change quickly without giving you sufficient time for improvement. Don’t put all the blame on the people. You need to work much harder to explain why you need more time for change. You are surrounded by many of your advisers and peers who may tell you that things are going well while the reality is the opposite. You, all the leaders, are so blinded by your egos that you believe that no one else is better than you, that only you can lead the country. You are completely flawed. You should not make people believe that you are the only one and that there are not others. You can’t take a picture of yourself on the bridge that you stand on. You need someone else to take it for you to reflect your perfections as well as your flaws. You should listen to people. This is not the old population that you knew before. This is a population that is 70% young and new to you. You need to work much harder to win their hearts. Do not feel saddened or disappointed if they do not show gratitude for your historic efforts to help their parents and elders survive the darkest hours of our history. Just like other young people in the world, they think of history as something they learn about and not something for which they should be grateful. While they appreciate your efforts to maintain peace, stability and development, they want you to do much more. They want you, both sides, to sit down together and talk to each other. You should listen to what people need now and in the future. I understand that it is not easy to do, but you have only one choice: to make people happy or unhappy.

To my fellow citizens: Please stop the culture of blame and taunt. You can exercise your rights as a citizen, but you should also take responsibility for your own ideas and actions. You should not express anger, irrational emotion or hatred. You should not blame, insult or taunt any leader(s) in order for them to change the country for the better. You should offer constructive criticism. You can support any party you like, but you should not treat those who disagree with you as an enemy. Your vision should be long-term. Don’t daydream. You dream high, don’t act low. You should work harder and help each other realize your vision.

What happens in the country now (positively and negatively) is a result of what we did 10 or 20 years ago. Ten or 20 years from now, you will regret what you did not do more than what you did. The fate of the nation is in your hands.

Vong Socheata
Phnom Penh

មរណៈភាពរបស់លោក កែម ឡី គឺជាការដាស់ស្មាតីដើម្បីអោយមានកំណែទម្រង់ប្រជាធិបតេយ្យ
វង្ស សុជាតា

ជូនចំពោះមេដឹកនាំ និងបងប្អូនជនរួមជាតិ៖ ខ្ញុំមានមោនទភាពណាស់ដែលបានចូលរួមជាមួយ ប្រជាពលរដ្ឋកម្ពុជាជាងមួយលាននាក់ នៅក្នុងពិធីដង្ហែសពលោក កែម ឡី ដែលជាព្រឹតិ្តការណ៏ ជាប្រវត្តិសាស្រ្តកាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៦ (រូបភាពរបស់កាសែត ឌឺខាំបូឌាដេលី)។ មរណៈភាពរបស់លោក កែម ឡី គឺជាការដាស់ស្មាតីដើម្បីអោយមានកំណែទម្រង់ប្រជាធិបតេយ្យ នៅកម្ពុជា។ ការគាំទ្រពីប្រជាពលរដ្ឋដ៏លើសលប់និងមិនធ្លាប់មានពីមុនមកនេះ គឺកើតមានឡើងចំពោះ ប្រជាពលរដ្ឋម្នាក់គឺលោក កែម ឡី ដែលមានសេចក្តីក្លាហាន ហ៊ានក្រោកឈរដើម្បីទាមទារអោយមាន យុត្តិធម៌សង្គម។ លោក កែម ឡី មិនគ្រាន់តែមនុស្សម្នាក់នោះទេ គឺលោកជាសម្លេងរបស់ប្រជាពលរដ្ឋ រាប់លាននាក់ដែលបានបង្ហាញពីការមិន ពេញចិត្តនឹងការដឹកនាំប្រទេសនាពេលបច្ចុប្បន្ន។ វាមិនមែនជាសម្លេងរបស់លោកតែម្នាក់ឯងនោះទេ ប៉ុន្តែវាជាសម្លេងរបស់ប្រជាពលរដ្ឋដែលបញ្ចេញ ឡើងដោយលោក កែម ឡី។ ប្រសិនបើថ្ងៃណាមួយមានមនុស្សដូចលោក កែម ឡី ពេលនោះក៏នៅ តែនឹងមានការគាំទ្រពីប្រជាពលរដ្ឋ ហើយនឹងក្លាយជាវីរៈបុរស របស់ប្រជាពលរដ្ឋ។ ក្នុងកំឡុងពេល ដង្ហែសពរបស់លោកពីទីក្រុងភ្នំពេញទៅកាន់ស្រុកតាំកក់ ខេត្តតាកែវ រយៈពេលប្រហែល១២ម៉ោង ខ្ញុំមិនបានឮប្រជាពលរដ្ឋណាម្នាក់ លើកឡើងពីសារនយោបាយដែលលំអៀងទៅគណបក្សលេខ៤ លេខ៧ ឬលេខណាផ្សេងនោះទេ។ ខ្ញុំក៏មិនបានឮប្រជាពលរដ្ឋណាម្នាក់លើកឡើងពីការទាមទារអោយ មានការផ្លាស់ប្តូររបបនយោបាយបច្ចុប្បន្ននោះដែរ។ អ្វីដែលខ្ញុំបានឮពីប្រជាពលរដ្ឋគឺការចងចាំ និងការរំលឹកឡើងវិញនូវសំដីដ៏មានន័យរបស់លោក កែម ឡី កាលដែលលោកនៅមានជីវិត គឺពាក្យសំដីរបស់លោកដែលលើកទឹកចិត្ត និងជំរុញអោយប្រជាពលរដ្ឋ មានសេចក្តីក្លាហានដើម្បី ទាមទារអោយមានយុត្តិធម៌សង្គម និងការរួបរួម។ ពាក្យពេជន៏របស់លោកដែលធ្វើអោយប្រជាពលរដ្ឋ ជាច្រើនក្តុកក្តួលបំផុតនោះគឺ៖ “ជូតទឹកភ្នែករបស់អ្នក រួចបន្តដំណើរទៅមុខទៀត”។ ព្រឹត្តិការណ៏ ដង្ហែសពទាំងមូលមានលក្ខណៈស្ងប់ស្ងៀមដើម្បីកាន់ទុក្ខដល់មនុស្សម្នាក់ដែលពោពេញដោយសេចក្តីក្លាហាន។

ជូនចំពោះមេដឹកនាំ៖ សូមលោកអ្នកជាមេដឹកនាំទាំងសងខាងបញ្ឈប់វប្បធម៌ស្តីបន្ទោសគ្នា ឌឺដងដាក់គ្នា និងចំអកដាក់គ្នាទៅវិញទៅមក។ សូមឈប់ប្រើពាក្យដែលបង្កអោយមានកំហឹង និងការស្អប់ដែលអាចឈានទៅរកការបែកខ្ញែកគ្នាក្នុងប្រទេសទាំងមូល។ លោកអ្នកជាមេដឹកនាំ តែងតែស្តីបន្ទោសនិងចង្អុលដាក់គ្នាទៅវិញទៅមក ប៉ុន្តែលោកអ្នកកម្របន្ទោសខ្លួនឯងណាស់។ អ្វីៗដែលកើតមានឡើងនៅក្នុងប្រទេសនេះគឺជាការទទួលខុសត្រូវរួមរវាងមេដឹកនាំនិងប្រជាពលរដ្ឋ។ លោកអ្នកជាមេដឹកនាំមិនមែនជាជនរងគ្រោះពីការធ្វើសេចក្តីសំរេចចិត្តណាមួយរបស់លោកអ្នកនោះទេ។ ផ្ទុយទៅវិញសេចក្តីសំរេចចិត្តរបស់លោកអ្នកប៉ះពាល់ដល់ប្រជាពលរដ្ឋដែលលោកអ្នកមាន ភារកិច្ចការពារស្ថិតនៅក្រោមរដ្ឋធម្មនុញ្ញដែលលោកអ្នកតែងតែយកមកនិយាយនៅក្នុង សារនយោបាយ។ លោកអ្នកពុំគួរធ្វើការសន្យាច្រើនពេកទេ ប្រសិនបើដឹងថាលោកអ្នកមិនអាចធ្វើ តាមការសន្យានោះ ពីព្រោះវាអាចប៉ះពាល់ដល់មុខមាត់និងបាត់ជំនឿទុកចិត្តពីប្រជាពលរដ្ឋ។ លោកអ្នកគួរសន្យាតែអ្វីដែលអាចធ្វើបាន ហើយភាពជោគជ័យរបស់លោកអ្នកនឹងបង្ហាញពីសមត្ថភាព លោកអ្នកក្នុងការបន្តសន្យាបន្ថែមទៀត។ លោកអ្នកស្តីបន្ទោសឬចោទប្រកាន់បុគ្គលផ្សេង ក្រុមផ្សេង គណបក្សនយោបាយផ្សេង ឬប្រទេសផ្សេងថាបានញុះញុងអោយមានការរើបំរះប្រឆាំងនឹង លោកអ្នក។ ប៉ុន្តែលោកអ្នកមិនបានទទួលស្គាល់នូវចំណុចខ្វះខាតរបស់ខ្លួនឯងឡើយ ហើយមិនបាន ទទួលខុសត្រូវចំពោះប្រជាពលរដ្ឋរបស់ខ្លួនផងដែរ។ ប្រសិនបើប្រជាពលរដ្ឋរបស់លោកអ្នកស្តាប់ អ្នកដទៃជាងស្តាប់លោកអ្នកដែលជាមេដឹកនាំ នោះគឺដល់ពេលវេលាមួយដែលលោកអ្នកត្រូវឈប់ មួយរយះនិងឆ្លុះបញ្ចាំងទៅលើអ្វីដែលលោកអ្នកបានធ្វើនាកន្លងមក។ លោកអ្នកត្រូវបង្ហាញនូវ សមត្ថភាពដើម្បីទាញយកសេចក្តីទុកចិត្តរបស់ប្រជាពលរដ្ឋអោយត្រលប់មកវិញ។ លោកអ្នកបន្ទោស ប្រជាពលរដ្ឋថាចង់បានការផ្លាស់ប្តូរលឿនពេកដោយមិនបានផ្តល់ពេលវេលាគ្រប់គ្រាន់ដល់លោកអ្នកដើម្បីកែលំអ។ សូមកុំបន្ទោសទៅលើប្រជាពលរដ្ឋទាំងស្រុង។ លោកអ្នកត្រូវខិតខំប្រឹងប្រែងអោយ បានច្រើនជាងមុនដើម្បីពន្យល់ដល់ប្រជាពលរដ្ឋពីមូលហេតុដែលលោកអ្នកត្រូវការពេលវេលាបន្ថែមទៀតដើម្បីអោយមានការផ្លាស់ប្តូរល្អប្រសើរជាងមុន។ ទីប្រឹក្សា និងមិត្តភក្តិដែលនៅជុំវិញលោកអ្នក ប្រហែលជាប្រាប់លោកអ្នកថាអ្វីៗកំពុងមានលក្ខណៈល្អប្រសើរ ប៉ុន្តែការពិតគឺផ្ទុយស្រឡះ។ លោកអ្នក ជាមេដឹកនាំទាំងសងខាងហាក់ផ្តោតតែទៅលើអាត្មាខ្លួនខ្លាំងពេក ដែលធ្វើអោយលោកអ្នកជឿថាគ្មាន អ្នកណាម្នាក់ល្អប្រសើរជាងខ្លួន ហើយដែលលោកអ្នកជឿថា មានតែលោកអ្នកប៉ុណ្ណោះដែលអាច ដឹកនាំប្រទេសបាន។ លោកអ្នកជឿបែបនេះពិតជាខុសទាំងស្រុងហើយ។ លោកអ្នកមិនគួរធ្វើអោយ ប្រជាពលរដ្ឋជឿជាក់ថាមានតែលោកអ្នក ហើយមិនមានអ្នកផ្សេងនោះទេ។ លោកអ្នកមិនអាចថតរូប ខ្លួនឯងនៅលើស្ពានដែលលោកអ្នកកំពុងឈរពីលើនោះទេ។ លោកអ្នកត្រូវការមនុស្សម្នាក់ទៀតដើម្បី ថតរូបអោយលោកអ្នកដើម្បីឆ្លុះបញ្ចាំងពីភាពល្អឥតខ្ចោះ ព្រមទាំងភាពមិនល្អរបស់លោកអ្នក។ លោកអ្នកគួរតែស្តាប់ប្រជាពលរដ្ឋ។ នេះមិនមែនជាប្រជាពលរដ្ឋចាស់ៗដែលលោកអ្នកធ្លាប់ស្គាល់ ពីមុននោះទេ។ នេះគឺជាប្រជាពលរដ្ឋវ័យក្មេងដែលមានប្រហែល៧០ភាគរយដែលលោកអ្នកមិន ធ្លាប់ស្គាល់។ លោកអ្នកត្រូវខិតខំប្រឹងប្រែងថែមទៀតដើម្បីយកឈ្នះបេះដូងរបស់ពួកគេ។ សូមលោកអ្នកកុំមានអារម្មណ៏ពិបាកចិត្ត ឬខកចិត្តចំពោះការដែលពួកគេមិនបានបង្ហាញពីការដឹងគុណ ដល់ការខិតខំប្រឹងប្រែងជាប្រវត្តិសាស្រ្តដែលបានជួយឳពុកម្តាយរបស់ពួកគេ និងចាស់ៗផ្សេងទៀត អោយរួចផុតពីអតីតកាលដ៏ខ្មៅងងឹតបំផុតនៃប្រវត្តិសាស្រ្តកម្ពុជា។ ពួកគេដូចជាយុវជនដទៃទៀត នៅក្នុងពិភពលោកដែរ គឺពួកគេចាត់ទុកប្រវត្តិសាស្រ្តជាចំនេះដឹងដែលត្រូវរៀនសូត្រ មិនមែនជា ប្រវត្តិសាស្រ្តដែលពួកគេគួរតែដឹងគុណនោះទេ។ ពួកគេអរគុណដល់កិច្ចខិតខំប្រឹងប្រែងរបស់ លោកអ្នកក្នុងការធានាអោយមានសន្តិភាព ស្ថេរភាព និងការអភិវឌ្ប ដែលទន្ទឹមនិងនោះពួកគេក៏ ចង់អោយលោកអ្នកខិតខំប្រឹងប្រែងអោយបានច្រើនជាងនេះទៀត។ ពួកគេចង់អោយមេដឹកនាំទាំង សងខាងអង្គុយរួមគ្នានិងនិយាយទៅកាន់គ្នាទៅវិញទៅមក។ លោកអ្នកគួរតែស្តាប់នូវអ្វីដែល ប្រជាពលរដ្ឋចង់បាននាពេលបច្ចុប្បន្ន និងនាពេលអនាគត។ ខ្ញុំយល់ថានេះជាការលំបាកណាស់ ក៏ប៉ុន្តែលោកអ្នកមានជំរើសតែមួយប៉ុណ្ណោះគឺ៖ ធ្វើអោយប្រជាពលរដ្ឋសប្បាយចិត្ត ឬពិបាកចិត្ត។

ជូនចំពោះបងប្អូនជនរួមជាតិ៖ សូមបងប្អូនបញ្ឈប់វប្បធម៌ស្តីបន្ទោសគ្នា ឌឺដងដាក់គ្នា និងចំអក ដាក់គ្នាទៅវិញទៅមក។ បងប្អូនអាចអនុវត្តសិទ្ធិជាពលរដ្ឋ ប៉ុន្តែបងប្អូនក៏គួរតែមានទំនួលខុសត្រូវ លើគំនិតនិងសកម្មភាពរបស់ខ្លួងផងដែរ។ បងប្អូនពុំគួរបញ្ចេញកំហឹង បញ្ចេញអារម្មណ៍ដែលមិន សមហេតុផល ឬបង្ហាញនូវការស្អប់នោះទេ។ បងប្អូនមិនគួរបន្ទោស ជេរប្រមាថ ឌឺដង ឬចំអក ឡកឡឺយដល់អ្នកដឹកនាំណាម្នាក់ដើម្បីអោយគាត់ធ្វើការផ្លាស់ប្តូរដើម្បីជាតិថ្កុំថ្កើងនោះទេ។ បងប្អូនគួរតែធ្វើការរិះគន់ជាលក្ខណៈស្ថាបនា។ បងប្អូនអាចគាំទ្រគណបក្សនយោបាយណាមួយ ដែលបងប្អូនស្រឡាញ់ចូលចិត្ត ប៉ុន្តែបងប្អូនពុំគួរចាត់ទុកអ្នកដទៃដែលមិនយល់ស្របនិងបងប្អូនថា ជាសត្រូវនោះទេ។ បងប្អូនគួរមានទស្សនវិស្ស័យដ៏វែង។ បងប្អូនពុំគួរមានគំនិតវើរវាយ គិតស្រមើ ស្រម័យចង់បានអ្វីមួយដែលមិនអាចកើតមាននោះទេ។ បងប្អូនសុបិន្តចង់បានខ្ពស់ ដូច្នេះគួរកុំធ្វើអ្វី ដែលទាប។ បងប្អូនគួរតែខំប្រឹងប្រែងធ្វើការអោយបានច្រើនជាងនេះ ហើយគួរជួយគ្នាទៅវិញទៅមក ដើម្បីអោយសុបិន្តក្លាយជាការពិត។

អ្វីៗដែលកំពុងកើតមានឡើងនៅក្នុងប្រទេស (វិជ្ជមាន ឬអវិជ្ជមាន) គឺជាលទ្ធផលដែលយើង ទាំងអស់គ្នាបានធ្វើកាលពីរយះពេល១០ឬ២០ឆ្នាំមុន។ ក្នុងរយះពេល១០ទៅ២០ឆ្នាំទៅមុខ បងប្អូននឹងមានការស្តាយក្រោយនូវអ្វីដែលបងប្អូនមិនបានធ្វើជាងអ្វីដែលបងប្អូនបានធ្វើ។ ដូច្នេះការកំណត់ជោគវាសនារបស់មាតុភូមិគឺស្ថិតនៅក្នុងដៃរបស់បងប្អូន។

វង្ស សុជាតា
រាជធានីភ្នំពេញ

This entry was posted in Individual Opinions and tagged . Bookmark the permalink.

One Response to Kem Ley’s Death: A Wake Up Call for Democratic Reforms

  1. Peter Z. Li says:

    Thank you for such an inspirational post! We should all do our part and make a little sacrifice to make our country better!

Leave a Reply

Your email address will not be published. Required fields are marked *