សេចក្តីថ្កោលទោសចំពោះឃាតកម្ម ទៅលើ លោកបណ្ឌិត កែម ឡី

យើងខ្ញុំជាក្រុមបញ្ញវ័ន្តនិងអ្នកស្រាវជ្រាវដែលមានរាយឈ្មោះខាងក្រោម សូមថ្កោលទោសយ៉ាងខ្លាំងក្លាបំផុត ចំពោះករណីឃាតកម្មដ៏សាហាវព្រៃផ្សៃទៅលើលោកបណ្ឌិត កែម ឡី ដែលជាអ្នកស្រាវជ្រាវ និងអ្នកវិភាគសង្គម ដ៏ល្បីល្បាញ កាលពីថ្ងៃទី១០ កក្កដា ២០១៦។ យើងខ្ញុំស្នើសុំដោយទទូចដល់អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធទាំង អស់ធ្វើការស៊ើបអង្កេតឱ្យបានហ្មត់ចត់, ឆាប់រហ័ស, គ្មានការរើសអើង, និងដោយស្មោះត្រង់ ដើម្បីវែកមុខអ្នកបញ្ជា ពីក្រោយនិងជនរួមគំនិតទាំងអស់នៅក្នុងឃាតកម្មនេះ មិនថាជននោះជាខ្មែរ ឬបរទេសឡើយ ហើយត្រូវផ្តន្ទាទោសជនទាំងនោះជាអតិបរមាតាមការកំណត់នៃច្បាប់ជាធរមានរបស់ព្រះរាជាណាចក្រកម្ពុជា ជាពិសេសដើម្បីរកឱ្យឃើញនូវមូលហេតុពិតប្រាកដនៃអំពើឃាតកម្មដ៏ឃោរឃៅនេះ។

យើងខ្ញុំផ្តល់តម្លៃលើស្មារតីនៃការជជែកវែកញែកដែលលោកបណ្ឌិត កែម ឡី បានខិតខំធ្វើដោយមិននឿយហត់។ ទោះបីជាការបញ្ចេញទស្សនៈ និងការយល់ឃើញខ្លះរបស់គាត់ខុសពីយើងក៏ដោយ, វាក៏បានលើកស្ទួយសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ ព្រមទាំងវប្បធម៌ប្រកួតប្រជែងដោយប្រើចំណេះដឹងនិងការត្រិះរិះពិចារណាដែរ។ ឆ្លៀតក្នុងឱកាសនេះ យើងខ្ញុំសូមធ្វើការអំពាវនាវដល់ជនរួមជាតិទាំងអស់មេត្តាប្រកាន់ខ្ជាប់នូវវប្បធម៌អហិង្សានៅក្នុងគ្រប់ទិដ្ឋភាពនៃជីវិត ខណៈដែលយើងទាំងអស់គ្នាកំពុងតែកសាងប្រជាជាតិរបស់យើងប្រកបដោយសតិសម្បជញ្ញៈ សុចរិតភាព និងកិត្យានុភាព។

យើងខ្ញុំសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំនេះជាមួយគ្រួសារសពលោកបណ្ឌិត កែម ឡី និង សូមបួងសួងឱ្យវិញ្ញាណក្ខន្ធលោកបណ្ឌិត ទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕

ធ្វើនៅភ្នំពេញ ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៦

ឱក សេរីសុភក្តិ
ស្រី ចន្ធី
សុក ហាច
យូ សុគន្ធបញ្ញា
ចាន់ សុខយ៉េង
ច័ន្ទ សុផល
ញាន សុមុន្និន្ទ
សេង សោភ័ណ
ម៉ី កល្យាណ
អ៊ា ចរិយា
សុខ លាំង
ឡុង វូពិសិដ្ឋ
លន់ យេង
ខៀវ វិជ្ជានន្ទ
យក សុធីរិទ្ធ
ហោ សុនាថ
អ៊ីវ ឯកនឹមនួន
ពុយ គា
ឈិញ ស៊ីថា
ប៉ាញ់ រដ្ឋា
ជា គីមសុង
ភាណ សោភ័ណ
នុត មន្នីរ័ត្ន
ពូ សុធីរៈ
លី សុភាព
ង៉ូវ ប៉ែងហ៊ុយ
តេង គឹមសាន
ប៉ែន រ៉ានី
ខាក់ ចិន្តា
ហោ សេរីវឌ្ឍន៌
ប៉ាក់ គិមជឿន
មាស វ៉ាត់ហូ
នីម សុធា
ហាន់ ភូមិន្ទ
លី តៃសេង
ហេង ឌីណា
ថេង ចំណាន
កែប៊ិន សូរស្មី
ហៀ សំណាង
ធី ខេមរា
វង្ស សុជាតា
សៅ ឈន
វ៉ាន់ ទូច
គឹម ណាតាសា
ឡុង គឹមឃន
គ្រុយ វីរៈ
អាន សុវត្ថា
ជួប សុខចំរើន
រស់ ខេមរា
ធី ហ៊ន់
មាស សុភក្ត្រ
សយ សាវុឌ្ឍ
សំរិត សុវណ្ណរឿន
កេត សុន្ធរៈ
អឿ អ៊ិល
ប៉ា ច័ន្ទរឿន
ធន់ វឌ្ឍនា
ឈាត ស្រ៊ាង
ជុន និមល
ផាត់ កុសល
ណយ សុផារី
អុឹង ហ្សីូឌី
ហ៊ួ ថានី
កឹម ស៊ីថេន
ហូ ឌីនបូណេត
ចេប ហឿន
ស៊្រន សំឫទ្ធា
ហូ ឌីនបូណេត
ចេប ហឿន
ប៊ុន ថារម្យ
ឃៀង សុជីវី
ជៀក ច័ន្ទសម្ផស្ស
សេង ហុង
ណុប ប៉ូលីន

This entry was posted in Documents. Bookmark the permalink.

Leave a Reply

Your email address will not be published. Required fields are marked *